ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា អាស្រ័យដោយផលប៉ះពាលពីវិបត្តិនៃជំងឺ កូវីដ-១៩ ការជ្រើសរើសក្របខណ្ឌថ្មីសម្រាប់ ឆ្នាំ២០២០ ឲ្យចូលបំរើការងារជាមន្ដ្រីរាជការនៅ តាមក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា «ក្នុងន័យនេះ កន្លងមកក្រសួងមុខងារសាធារណៈ ក៏បានធ្វើនិរាករណ៍ លើសេចកដីសម្រេចជ្រើសរើសមន្ដ្រីថ្មី ក្នុងឆ្នាំ២០២០ នេះ ផងដែរ»។

អាស្រ័យហេតុនេះ ក្រសួងមុខងារសាធារណៈ សូមសាធារណជនមេត្តាយោគយល់ ចំពោះការលំបាករួមជាបណ្ដោះអាសន្ន ក្នុងកាលៈទេសៈបច្ចុប្បន្ន និងសូមចូលរួមជាមួយរាជ រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងសុខមាលភាព សាធារណៈ រួមចំណែកបន្ដរក្សាការពាររឹងមាំនូវសុខសន្ដិភាព ការអភិវឌ្ឍ និងអនាគតរុងរឿងរបស់ប្រទេសជាតិ ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ